io.unila.ac.id


R E S U L T   !
Students of Darmasiswa
2016 -2017,

 

ការចុះសំរុងគ្នា ដែលនាំអោយមាន ភាពសាមគ្គីរុងរឿងរបស់ប្រទេសឥណ្ឌូនេស៊ី

Chantounកម្មវិធី DARMASISWA គឺជាកម្មវិធីអាហារូបករណ៏ របស់ប្រទេសឥណ្ឌូនេស៊ី ដែលផ្តល់សំរាប់សិស្សទាំងអស់នៅបណ្តាលប្រទេសជាច្រើននៅលើពិភពលោក ដើម្បីសិក្សាភាសាឥណ្ឌូនេស៊ី។ ខ្ញុំបានស្គាល់អាហារូបករណ៏មួយនេះតាមរយះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជា ឱកាសដ៏ល្អ សំរាប់រូបខ្ញុំ ក្នុងការដាក់ពាក្យយកអាហារូបករណ៏មួយនេះ។ ខ្ញុំបានសង្ឃឹមថាអាហារូបករណ៏មួយនេះ នឹងផ្តល់អោយខ្ញុំនូវចំណេះដឹងផ្នែកភាសាឥណ្ឌូនេស៊ី វប្បធម័ និងចំណេះដឹងទូទៅជាច្រើនទៀត។

             ក្នុងនាមខ្ញុំបាទ បានមកសិក្សានៅប្រទេសឥណ្ឌូនេស៊ី ខ្ញុំយល់ឃើញថាមានកត្តាជាច្រើនដែលធ្វើអោយប្រជាជនឥណ្ឌូនេស៊ី មានភាពសាមគ្គីគ្នា ក្នុងនាមប្រជាជនក្នុងប្រទេសតែមួយ។ តាមតែខ្ញុំបានសង្គេត ឃើញដូចតទៅ ៖

            ផ្នែកគ្រប់គ្រងប្រទេស ៖ ប្រទេសឥណ្ឌូនេស៊ីមានដែនកោះជាច្រើនដែល មានប្រជាជនរស់នៅច្រើនជាង២0០លាននាក់ ជាកត្តាមួយដែលពិបាក ក្នុងការគ្រប់គ្រង ទៅតាមតំបន់ផ្សេងៗក្នុងប្រទេស ប៉ុន្តែទោះបីជា ដែនកោះធំ ប៉ុនណា ក៏ដោយ ការគ្រប់គ្រងបានរលូនអាស្រ័យទៅលើ ការចូលរួម ការចុះសំរុងរវាងប្រជាជននិងអជ្ញាធរ ដែលធ្វើអោយប្រទេសឥណ្ឌូនេស៊ីទទួលបានការគ្រប់គ្រងប្រកបដោយសន្តិភាពក្នុងប្រទេសរបស់ខ្លួន។

            ផ្នែកសាសនា ៖ ឥណ្ឌូនេស៊ី មិនគ្រាន់តែជាប្រទេសដែលមានប្រជាជនកាន់សាសនឥស្លាមមួយប៉ុណ្ណោះទេ ប៉ុន្តែឥណ្ឌូនេស៊ីមានប្រជាជនរបស់ខ្លួនបានកាន់នូវសាសនាផ្សេងៗគ្នា ដូចជា សាសនា ព្រះពុទ្ធ យេស៊ូ ហិណ្ឌូ។ ទោះបីជាប្រជាជាកាន់សាសនាផ្សេងគ្នាក៏ដោយ ប៉ុន្តែការប្រាស្រ័យទាក់ទងគ្នា ល្អក្រោមការយោគយល់គ្នា សហការគ្នា ស្រលាញ់គ្នា ដែលធ្វើអោយប្រទេសដែលមានប្រជាជនច្រើន សាសនាច្រើនមួយនេះទទួលបានភាពសុខសាន្ត ដោយការគោរពគ្នាទៅវិញទៅមក និងយល់ពីការប្រតិបត្តិរៀងៗខ្លួន។

            ផ្នែកភាសា ៖ ពិតណាស់ថា  ប្រទេសឥណ្ឌូនេស៊ីមានតំបន់ជាច្រើន ដែនមានប្រជាជនក្នុងតំបន់ទាំងនោះមានភាសាតំបន់ប្រើការក្នុងតំបន់រៀងៗខ្លួន ដែលភាសាតំបន់នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានរហូតទៅដល់ជាង៧០០ភាសាផ្សេងៗគ្នា ដូច្នេះវាមិនមែនជាការងាយក្នុងការទំនាក់ទំនងគ្នានោះទេបើសិនជាការប្រើប្រាស់ភាសាខុសៗគ្នានោះ ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីមានភាសារួមជាផ្លូវការមួយសំរាប់ប្រជាជនទូទាំងប្រទេសបានប្រើប្រាស់ជាទូទៅ ដូចៗគ្នា នោះគឺភាសាឥណ្ឌូនេស៊ី។ ភាសាគោល មួយនេះដែលធ្វើអោយមនុស្សក្នុងប្រទេសជាង២០០លាននាក់កំពុងបានប្រើប្រាស់។

            ផ្នែក ប្រជាជន ៖ ចរិកលក្ខណះ ប្រជាជនឥណ្ឌូនេស៊ី មានការរុះរាយរាក់ទាក់ មានការជួយគ្នាទៅវិញទៅមក ប្រជាជនមានការយោគយល់ខ្ពស់ រាប់អានគ្នា ស្រលាញ់គ្នា ចិត្តល្អ នៅគ្រប់តំបន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកគេ មិនមានការប្រកាន់ពូជសាសន៏ សាសនា ភាសា តំបន់ នោះទេ ពួកគេមានការរុះរាយ រឹតតែខ្លាំងជាមួយជនបរទេស។

សរុបសេចក្តីមក កត្តាមួយចំនូនទាំងអស់នេះ បង្ហាញអោយឃើញពី ចរិកលក្ខណះ របស់ប្រជាជនឥណ្ឌូនេស៊ី ការចុះសំរុងគ្នា ដែលនាំអោយមាន ភាពសាមគ្គីរុងរឿងក្នុងប្រទេស ទោះបីជាប្រទេសមួយនេះមានប្រជាជនច្រើន សាសនាច្រើន ភាសាច្រើន តំបន់ផ្សេងៗគ្នាជាច្រើនក៏ដោយ ក៏ពួកគេ មានការរស់នៅ ក្នុងន័យសន្តិភាព សាមគ្គីភាព និងភាពយោគយល់គ្នាទៅវិញទៅមក ។

សូមអរគុណ

Sor Chanthoun, Cambodia

You are here: Home Darmasiswa ការចុះសំរុងគ្នា ដែលនាំអោយមាន ភាពសាមគ្គីរុងរឿងរបស់ប្រទេសឥណ្ឌូនេស៊ី